ទោសនៃការចង់បានលុយពីល្បែង

មនុស្សបង្កើតល្បែងឬល្បិចដើម្បីរកប្រយោជន៍របស់គេ មិនមែនជាអង្គការមនុស្សធម៌សម្រាប់យកអំណោយមកចែកដល់អ្នកនោះទេ
តើសត្វមមាចវាបានប្រយោជន៍អ្វីខ្លះពីភ្លើង?


បើអ្នកធំ-លេង ពេលចាញ់ គេត្រូវរកវិធីផ្សេងៗណាក៏ដោយ ដើម្បីយកមកប៉ះប៉ូវការខាតបង់របស់ខ្លួនទោះជាខូចខាតប្រយោជន៍របស់ជាតិ ឬត្រូវគាបសង្កត់កូនចៅនិងប្រជារាស្ត្រ
បើអ្នកមាន-លេង ដាច់សេះយកសេះតាម ត្រូវល្ហាមទាំងគ្រូសារ
បើអ្នកមានថ្មីលេង នឹងមកជាក្រដដែល
បើអ្នកក្រ-លេង នឹងក្លាយទៅជាអ្នកទ័ល
បើក្មេងស្ទាវ-លេង នឹងទៅជាមនុស្សឃោរឃៅ ឬឧក្រិដ្ឋជន រួ​មទាំងការខាតបង់ពេលវេលាសម្រាប់ឱ្យកើតជាប្រយោជន៍ពិត និងការធ្លាក់ចុះនៃសីលធម៌ ទំនៀមទម្លាប់ល្អក្នុងសង្គមផងដែរ។

ដរាបណាមនុស្សមានកម្រិតគ្រប់គ្រងផ្លូវចិត្តនៅទាប គ្រប់ល្បែងស៊ីសងទាំងអស់គ្មានអ្វីចំណេញដល់សង្គមឡើយ ទោះបីជាយើងយកលេសថា វាចំណេញខ្លះៗក៏ដោយ៕

តើចំពោះលោកអ្នកកំពុងអានវិញ តើគិតយ៉ាងណាដែរ?

ដកស្រង់ចេញពីសៀវភៅរបស់ លោក គឹម ចាន់ណា

ការលើកសរសើរ

គ្រាន់តែសរសើរមនុស្ស មានអស់ថ្មឯណា?


សម្រាប់នារីៗ ពាក្យសរសេរមានសារៈសំខាន់ជាខ្លាំង ព្រោះថាស្ត្រី ជាភេទដែលឱ្យម្លៃខ្ពស់ទៅលើការទទួលដឹង និងអារម្មណ៍។


សម្រាប់កុមារ
ពាក្យសរសើរផ្តល់កម្លាំងចិត្ត គឺជាគ្រឹះដ៏រឹងមាំក្នុងការបណ្តុះភាពជឿជាក់ដល់ក្មេង។ ក្មេងតូចៗនៅមិនទាន់មានភាព ក្លាហានឱ្យបានគ្រប់គ្រាន់នៅឡើយ ហេតុនេះការសរសើរលើកទឹកចិត្តនឹងជួយបណ្តុះឱ្យគេដុះដាលនូវបុគ្គលិកលក្ខណៈល្អៗ ដែលជាប្រយោជន៍សម្រាប់អនាគតរបស់គេ។ ម្តាយវ័យក្មេងម្នាក់ បាននិទានរឿងរ៉ាវដ៏មានប្រយោជន៍មួយថា នាងជាម្តាយម្នាក់ ដែដាក់ល័ក្ខខ័ណ្ឌយ៉ាងតឹងរ៉ឹងចំពោះកូនស្រី ពេលណាកូនធ្វើអ្វីខុសតែបន្តិច នាងក៏ស្តីបន្ទោសភ្លាមដោយឥតសំចៃមាត់។ ថ្ងៃមួយកូននាងមិនបានធ្វើអ្វីខុសទាល់តែសោះ ក្រោយពេលដែលដែលយកកូនទៅដាក់ឱ្យគេងរួចមក នាងក៏ដើរត្រឡប់មកវិញ ស្រាប់តែកូននាងស្រែកយំហ៊ូឡើង នាងក៏ដើរបកទៅសួរកូនវិញ
ម្តាយ កូនមានរឿងអី?
កូនយំយកមុខផ្ទប់នឹងខ្នើយ
កូន ម៉ែ! … ថ្ងៃនេះកូនមិនមែនជាកូនល្អទេឬ?
ពេលលឺកូនសួរដូច្នេះ នាងសែនរន្ធត់ចិត្តស្ទើរទន់ជង្គង់ ហើយនឹកឃើញក្នុងចិត្តថា

ពេលកូនធ្វើអ្វីខុស ខ្ញុំមិនដែលលើកលែងឡើយ តែពេលដែលកូនខំព្យាយាមធ្វើល្អ ខ្ញុំបែរជាធ្វើមិនដឹងមិនលឺ សូម្បីតែពាក្យសរសើរ មួយម៉ាត់ក៏មិនហ៊ានផ្តល់ឱ្យគ្នាដែរ ។

ចំពោះខ្លួនអ្នកវិញ តើអ្នកគិតឃើញដូចម្តេច?

និយាយចែកជាពីរប្រភេទ

និយាយ និយាយ​ និយាយ អ្នកណាក៏ចេះនិយាយដែរ (ជៀសវាងមនុស្សគ)
ប្រហែលជាបងប្អូននឹងយល់ឃើញថា ការនិយាយ គឺជារឿងធម្មតា ឱ្យតែចេះភាសា អ្នកណាក៏និយាយបានដែរ។ រឿងនេះញ៉ុមមិន ហ៊ានជំទាស់ទេ ប៉ុន្តែ ការប្រើពាក្យសម្តីឱ្យបានល្អ វាមិនមែនជារឿងងាយដូចដែលបងប្អូនគិតនោះឡើយ។ ការដែលមនុស្សម្នាក់ៗ សម្តែង ឥរិយាបទរបស់ខ្លួនចំពោះអ្នកដទៃ ឬចំពោះរឿងរ៉ាវផ្សេងៗឱ្យបានត្រឹមត្រូវ ក្នុងសង្គមដែលមានបែបបទស្មុគស្មាញដូចសព្វថ្ងៃនេះ (ព្រោះអ្នកណា?) បងប្អូនចាំបាច់ស្វែងយល់ពី វិធីនិយាយ ដើម្បីឱ្យមនុស្សគ្រប់គ្នាមានការពេញចិត្តនឹងខ្លួនឯង ព្រមទាំងឱ្យគេមើលមក យើង ដោយក្រសែភ្នែកកោតសរសើរ និងស្ញប់ស្ញែង។ ប្រសិនបើគ្មានវិធីល្អៗយកមកនិយាយទេ កិច្ចការដែលយើងធ្វើវានឹងឈានទៅរក ភាពទ័លច្រកបាន។

ការនិយាយត្រូវបានចែកចេញជាពីរប្រភេទ

  1. និយាយច្រើនពាក្យ ច្រើនដង តែខ្លួនឯងមិនធ្វើតាមសេចក្តីរបស់ខ្លួន
    ឧទាហរណ៏ ឪពុកម្នាក់បានណែនាំប្រៀនប្រដៅកូនរបស់ខ្លួនកុំឱ្យដើរលេង ត្រូវយកចិត្តខិតខំព្យាយាមសិក្សារៀនសូត្រ ប៉ុន្តែខ្លួនគាត់វិញហ្ន! បន្ទាប់ពីមកពីធ្វើការ មិនត្រលប់មកផ្ទះទេ បែរជាទៅផឹកស៊ីសប្យាយស្រីញី អូនបងទៅវិញ ចុះបើខ្លួនឯង ប្រព្រឹត្តមិនទាំងបានផង តើឱ្យអ្នកណាគេមកអនុវត្តន៍តាមសំដី និងណែនាំរបស់ខ្លួន?
  2. និយាយតិច ឬតែម្តង តែមានប្រយោជន៍
    – ចំណុចនេះបើបងប្អូនវិភាគទៅផ្ទុយពីចំណុចខាងលើ មានន័យថា ការនិយាយរបស់គាត់តិចមែន ប៉ុន្តែគេស្តាប់ គេអនុវត្តន៍តាម មកពីហេតុអី? មកពីបុគ្គលនោះគេប្រព្រឹត្តខ្លួនរបស់គេល្អ
    ឧទាហរណ៍ បងប្អូនក្រលេកមើលទៅព្រះសង្ឃលោកទេសនាមើ! ខ្លួនព្រះអង្គតែមួយអង្គមែន ប៉ុន្តែ ការនិយាយរបស់គាត់ទៅកាន់ ឧបាកសក (អ្នករក្សាសីលប្រុស) ឧបាសិកា (អ្នករក្សាសីលស្រី) ប្រៀនប្រដៅ ណែនាំថា ឱ្យលោកយាយលោកតា វៀរចាកនូវ ទឹកស្រវឹង សម្លាប់សត្វ ភូតភរកុហកបោកប្រាស់ លួចឆក់ប្លន់ ជាដើម ហេតុអីគេស្តាប់ គេធ្វើតាម? ក៏ព្រោះថា មកពីខ្លួនព្រះសង្ឃផ្ទាល់គឺគាត់ធ្វើល្អ គាត់ប្រព្រឹត្តបានរួចទៅហើយ … ៕

កាត់បន្ថយភាពងងុយពេលក្រោកពីដេក

ដូចលោកអ្នកបានដឹងហើយការដេកច្រើនពេកក៏ពុំសូវនាំផលល្អប៉ុន្មានដែរ

  1. ខាតពេលវេលា សម្រាប់ប្រកបមុខរបរផ្សេងៗ (អ្នករកស៊ី លក់ដូរផ្សេងៗ)
    ឧទាហរណ៍ ចំពោះអ្នកដាក់ទូរសព្ទសាធារណៈវិញ ប្រសិនគាត់ដេកលក់ជ្រុល ហើយមានអ្នកមកហៅទូរសព្ទគាត់ត្រូវខាត បង់ចំណូល បើមួយនាទី ៣០០ រៀល ចុះបើគេហៅទូរសព្ទ ១០ នាទី? (មួយនាក់) ចុះបើ ១០នាក់?
  2. ខាតពេលវេលា សម្រាប់ធ្វើការស្រាវជ្រាវ (និស្សិត)
    ឧទាហរណ៍ គាត់តែងតែដេកពេលថ្ងៃជាប្រចាំ មួយថ្ងៃមួយម៉ោង ទៅ មួយម៉ោងកន្លះ ចុះប្រសិនបើគាត់កុំដេក ទុកពេល ហ្នឹងស្រាវជ្រាវមេរៀន ឬ បើកអ៊ីនធឺណែត (www.kt42.wordpress.com) នោះគាត់មិនដឹងពីរបៀបប្រើប្រាស់កុំព្យូទ័រ បានកាន់តែច្រើន?

    នេះយើងគ្រាន់តែលើកតែពីរចំណុចមកពិភាក្សាតែប៉ុណ្ណោះ នៅមានច្រើនជាងនេះទៀត …
    ដូច្នេះយើងមានបង្ហាញជូននូវវិធីសាស្រ្តខ្លះៗ ដើម្បីទុកឱ្យបងប្អូនយើងធ្វើការសាកល្បង និងគិតតើពិតជាបានផលដែរ ឬអត់?

  • នៅពេលក្រោកពីដេកភ្លាម យកទឹកមកលុបមុខជាប្រញាប់
  • នៅពេលក្រោកពីដេកភ្លាម យកម្រាមដៃចង្អុលរុករន្ធត្រចៀកទាំងសងខាង (រុកតិចៗ)
  • នៅពេលក្រោកពីដេកភ្លាម ងាកឆ្វេង ងាកស្តាំ សម្លឹងទៅមុខឱ្យឆ្ងាយ
  • នៅពេលក្រោកពីដេកភ្លាម ដើរសង្រ្កំ មានន័យថា ប្រសិនបើមុនចូលដេកយើងគិត ឬធ្វើអ្វី​ ពេលហ្នឹងគឺយើងត្រូវគិតវាឡើង វិញអញ្ចឹងដែរ
  • ដេកប្រកបដោយសតិ មានន័យថាមុនពេលបងប្អូនដេកត្រូវគិតនូវរឿងល្អៗ ពេលភ្ញាក់មកវិញលោកអ្នកនឹងមានអារម្មណ៍ ល្អៗដូច្នេះដែរ

    សង្ឃឹមថាយុទ្ធវិធីខាងលើនឹងជួយសម្រួលនូវការកាត់បន្ថយភាពងងុយ នៅពេលដែលលោកអ្នកភ្ញាក់ពីដេកពេល ព្រលឹម៕

រត់គេចពីយក្ស

សិស្សមួយក្រុមកំពុងលេងល្បែងដោះប្រស្នា។ ប្រស្នានោះមានដូចខាងក្រោម
មានយក្សមួយគ្រឿងឈរចាំយាមស្ពានមួយ … ។
យក្សនោះតែងដេកលក់ជារយៈៗ ក្នុង ២នាទី វាបើកភ្នែកម្តង។ វានៅចាំចាប់មនុស្សណាដែលនៅត្រើយម្ខាង មិនឱ្យឆ្លងមកត្រើយ ម្ខាងទៀតបានឡើយ បើពេលវាបើកភ្នែកឡើងឃើញមនុស្សរត់មកពីខាងណា វានឹងចាប់អ្នកនោះយកទៅដាក់កន្លែងដើមវិញ។
ស្ពានក៏វែងមិនធម្មតាដែរ ទាល់តែចំណាយពេល ៣នាទី ទើបអាចរត់ឆ្លងផុត។ ដោយពេលវេលាទាំងពីរវាមិនអំណោយផលដូច្នេះ អ្នកនៅត្រើយម្ខាងមិនឆ្លងទៅត្រើយម្ខាងទៀតបានឡើយ។
តើត្រូវធ្វើដូចម្តេចដើម្បីអាចឆ្លងស្ពានបាន?
សិស្សម្នាក់ស្តាប់រួចញាកស្មារពេបមាត់
“តាមតែវាចុះ ទៅមិនបានទេក៏ហីទៅ!!!
បើវាពិបាកឆ្លងស្ពានទៅព្រែកលាបពេក …
ចូលហាងនៅឯអំពេញក៏បានដែរ!… ”
សិស្សនារីម្នាក់ទៀតក៏ឆ្លើយបន្ត
” ការព្យាយាមតែងតែបានសម្រេច!!! ” ???
ម្នាក់ៗមានទ្រឹស្តីល្អអស់ទាស់ តែមិនដឹងធ្វើម៉េច … ឥតបានការដដែល
តើលោកអ្នកវិញមានចម្លើយយ៉ាងណា? សូមជួយឆ្លើយឱ្យផង!!!!!!!!!!!!!!!!
——————————————————————-
រឿងនេះដកស្រង់ចេញពីសៀវភៅ និទានរៀនគិត របស់លោក គឹម ចាន់ណា ព្រោះនៅពេលអានគិតថាល្អ ក៏សរសេរចែកគ្នា មើលហើយគិតលេងទៅ ដើម្បីកុំឱ្យអផ្សុក …

កុំចេះតែហៅ អ្នកនាង អ្នកនាង

ពាក្យថា អ្នកនាង នេះសង្កេតឃើញថាសព្វថ្ងៃមានការប្រើប្រាស់ខុសច្រើនគួរឱ្យកត់សម្គាល់។
ឧទាហរណ៍ តាមទូរទស្សន៍នានាច្រើនប្រើពាក្យថា អ្នកនាង ដូចជា អ្នកនាង យុគ ចិន្តា អ្នកនាង ចនចន្ទលក្ខិណា អ្នកនាង សំប៉ូលីដា អ្នកនាង ហ៊ឹម ស៊ីវន
ក្នុងវចនានុក្រមសម្តេច សង្ឃរាជ ជូនណាត ពាក្យថា អ្នកនាង ប្រើបានតែសម្រាប់កូនស្រីរបស់សេនាបតី តែប៉ុណ្ណោះ មិនថាអ្នកនោះជាក្មេង ឬចាស់ក៏ដោយ ឱ្យតែជាកូនរបស់សេនាបតី (រដ្ឋមន្ត្រី រដ្ឋាភិបាល អ្នកមានភោគសម្បត្តិច្រើន … បន្ថែមសូមបើកវចនានុក្រមសម្តេច ជូន ណាត ) ទើបអាចប្រើពាក្យថា អ្នកនាង នេះបាន៕